ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានចុះត្រួតពិនិត្យការដ្ឋានដាក់លូ ដើម្បីរំដោះទឹកកុំឲ្យជនលិចនៅពេលមានភ្លៀងនារដូវវស្សា ស្ថិតនៅតាមបណ្តោយផ្លូវ១ឧសភា តភ្ជាប់ពីផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានមានប្រសាសន៍ថា ដោយសារតំបន់នេះ ជួបនៅការជន់លិចដោយសារទឹកភ្លៀង ទើបប្រជាពលរដ្ឋ ដែលរស់នៅទីនោះជួបការលំបាកក្នុងការរស់នៅ។
ដូចឆ្នេះហើយទើបលោកចៅសង្កាត់ភ្នំពេញថ្មីបានចុះមកពិនិត្យ និងដាក់លូ រំដោះទឹកជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការលិចលង់តាមសំណូមពរ។
លោក ជុំ សារ៉ាយ បានបន្តឲ្យដឹងទៀតថា ការស្ថាបនាដាក់លូដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋនេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីស្ថាបនាដាក់លូជាអក្សរL ម្ខាង ទំហំមុខកាត់៦០ និងម្ខាងទៀតមុខកាត់៨០ ដែលមានប្រវែង ២៥ម៉ែត្រ បើគិតជាទឹកប្រាក់អស់ប្រមាណជាង១ពាន់ដុល្លារ សម្រាប់ការស្ថាបនានេះ៕
មតិយោបល់