ព័ត៌មានអន្តរជាតិ

ផ្លូវអណ្ដែតទឹកវេទមន្តនៅអ៊ីតាលី ធ្វើឲ្យក្ដីស្រមៃដើរនៅលើទឹក ក្លាយជាការពិត

អ៊ីតាលីៈ Piers ជាផ្លូវអណ្ដែតទឹកវេទមន្តមួយ នៅក្នុងប្រទេសអ៊ីតាលី ដែលធ្វើឲ្យភ្ញៀវទេសចរ ១០ពាន់នាក់ មានអារម្មណ៍ថាខ្លួនដូចកំពុងដើរនៅលើទឹក។

យើងដឹងថា ការដើរនៅលើទឹក អាចថាជារឿងដ៏ឆ្កួតមួយ ដែលប្រហែលគ្រាន់តែមានបង្ហាញ ក្នុងខ្សែភាពយន្ត សិល្បៈក្បាច់គុនរបស់ចិនប៉ុណ្ណោះ ប៉ុន្តែឥទ្បូវនេះ វាបានក្លាយជាការពិតហើយ នៅក្នុងប្រទេសអ៊ីតាលី។ ផ្លូវអណ្ដែកទឹក Piers នេះ ត្រូវបានរចនាម៉ូដ និងបង្កើតទ្បើងដោយលោក Christo Vladimirov Javacheff ដែលវាជាកន្លែងនាំឲ្យភ្ញៀវទេសចររាប់ពាន់នាក់ ទទួលបានបទពិសោធដ៏រីករាយ ជាមួយនឹងការដើរ នៅលើទឹក។

ផ្លូវនេះ មានទីតាំងស្ថិតនៅទន្លេវេទមន្ត Lake Iseo ដែលតភ្ជាប់ពីភូមិតូច Monte Isola Sulzano ជាមួយនឹងកោះ ដែលចំណាយទឹកប្រាក់ ក្នុងការសាងសង់អស់ ១៥ លានអឺរ៉ូ។ ផ្លូវ Piers បានបើកទទួលស្វាគមន៍ភ្ញៀវទេសចរ ចូលទស្សនាកម្សាន្តរយៈពេលពីរថ្ងៃ ចាប់តាំងពីថ្ងៃទី ១៨ និង ១៩ ខែមិថុនា ដែលទទួលបានភ្ញៀវទេសចរចំនួនជាង ៥០ លាន់នាក់៕

មតិយោបល់