កំពតៈ កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថា្នក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូក្នុងទិសដៅស្របគ្នា
នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចនោ្លះគីឡូម៉ែត្រ លេខ ៦៣-៦៤ ស្ថិតត្រង់នៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត។
រថយន្តបង្ក ម៉ាកហាយទ្បែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3388 បើកបរដោយឈ្មោះ អៀម ចាន់សុភា ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រាំងអំពិល ឃុំក្រាំងអំពិល ស្រុកកំពង់បាយ ខេត្តកំពត បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាទ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1L-8850 បើកបរដោយម៉ូតូឈ្មោះ ណុប ទូច ភេទប្រុស អាយុ២៦ ឆ្នាំ មានទីលំនៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី និងអ្នករួមដំណើឈ្មោះ សេង រីម ភេទស្រីអាយុ៦៥ឆ្នាំ ទីលំនៅភូមិជាមួយគ្នា ដោយអ្នកទាំង២ បានស្លាប់បាត់បង់ជីវិតភា្លមៗនៅនិងកន្លែង។
ក្រោយកើតហេតុ សមមត្ថកិច្ច បានចុះធ្វើការវាស់វែង និងយកវត្ថុតាងទាំងសងខាង ទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញាតិ្ត យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់