ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង បុកអ្នកជិះកង់ បណ្ដាលឲ្យស្លាប់ និងរបួស ៣នាក់

កំពង់ធំ: កាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកអ្នកជិះកង់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសស្រាល ២នាក់ ត្រង់ចំណុចភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាកវ៉េវមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1C-0085 បើកបរដោយឈ្មោះ សុខ ផេង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះ សែ ភាព ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិជាមួយគ្នា។ នៅពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយកង់ ដែលកំពុងជិះដោយឈ្មោះ សូ នឿន ភេទស្រីអាយុ ៦២ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ និងស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ខណ:អ្នកជិះម៉ូតូទាំង២នាក់ បានរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុ វត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនិតីវិធី៕

មតិយោបល់