ព័ត៌មានកីឡា

អង់គ្លេសនៅតែជាតោក្រដាសដដែល

ក្រុមតោកំណាតអង់គ្លេស ថ្វីបើឆ្នាំនេះ ធ្វើបានល្អជាង World Cup ប៉ុន្មានលើកមុន​ក្តី តែក្រុមដែលសម្បូរកីឡាករល្បីៗ និងយុវជនឆ្នើមៗមួយនេះ នៅតែមិនអាច​ទទួលបានលទ្ធផលជាដុំកំភួនដដែល ក្រោយពីលេងបានត្រឹមចំណាត់ថ្នាក់លេខ ៤​ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីឆ្នាំនេះ។

ជាក់ស្តែងណាស់ អង់គ្លេសនៅតែមិនអាចយកឈ្នះលើក្រុមប៊ែលហ្ស៊ិក បានដដែល ពោល គឺចាញ់ តាំងពីក្នុងពូលរហូតដល់ វគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកលេខ៣ ជាហេតុធ្វើឲ្យអង់គ្លេស បានត្រឹមចំណាត់ថ្នាក់លេខ ៤ប៉ុណ្ណោះ។ ជាការពិត អង់គ្លេសហាក់ជាក្រុមសំណាងមួយ ដោយចាប់តាំងពីវគ្គ ១៦ក្រុមមក តែងតែប៉ះ​ក្រុមមិនសូវខ្លាំងប៉ុន្មានឡើយ រហូតដល់ពួកគេឡើមកកាន់វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រ ជួបក្រូអាត ហើយត្រូវទម្លាក់ដោយក្រូអាតនេះ បន្តមកជួបប៊ែលហ្ស៊ិក ត្រូវដេក​ពូករបស់ប៊ែលហ្ស៊ិកទៀត។ តាមរយ:ការទទួលបានចំណាត់ថ្នាក់លេខ៤នេះដែរ បង្ហាញឲ្យឃើញថា អង់គ្លេស មិនទាន់លុបស្នាមចាស់ នៃរហស្សនាម តោក្រដាស​បាននៅឡើយទេ ព្រោះថាពួកគេមិនអាចធ្វើបានដូចអ្វីដែលពួកគេចង់បានឡើយ។

ដូច្នេះហើយ ក្រុមតោកំណាចអង់គ្លេស នៅតែរក្សាឈ្មោះ តោក្រដាសដដែល ដោយពួកគេជាក្រុមដែលខ្លាំងតែឈ្មោះប៉ុណ្ណោះ ធាតុពិតវិញ នៅមិនទាន់ទទួលបានអ្វីនៅឡើយទេ បើទោះបីជាសម្បូរធនធានកីឡាករក៍ដោយ។

//www.youtube.com/watch?v=MqtSr9TWH9g

មតិយោបល់