CNN៖ អង្គុយទាំងទឹកមុខក្រៀមក្រំ នាង Karla Jacinto បានរៀបរាប់ពីជីវិតពិតរបស់នាង ដែលរស់នៅក្នុងកណ្ដាប់ដៃរបស់ក្រុមជួញដូរមនុស្ស ដែលពោរពេញភាពខ្មៅងងឹត។
ថ្លែងដោយមិនមានភាពលាក់លាម នាង Jacinto បានបញ្ជាក់ថា នាងត្រូវបានគេរំលោភយ៉ាងតិច ៤៣.២០០ដងនៅក្នុងរយៈពេល ៤ឆ្នាំ អំឡុងពេលដែលនាងត្រូវបានក្រុមជួញដូរមនុស្សចាប់បង្ខំនាងឲ្យបម្រើផ្លូវភេទដល់បុរសដែលល្មោភតណ្ហា។
តាមការអះអាង ក្នុង១ថ្ងៃ នាងត្រូវដេកជាមួយមនុស្ស ៣០នាក់ ជារៀងរាល់ថ្ងៃតែម្ដង ពោលគឺពេញ១សប្ដាហ៍ ដោយគ្មានថ្ងៃណាបានសម្រាក់ឡើយ។ កាលពីនាងអាយុ ១២ឆ្នាំ នាងបានចាញ់បោកក្រុមជួញដូរមនុស្ស ហើយក៏បានធ្លាក់នៅក្នុងកណ្ដាប់ដៃពួកនោះ រហូតដល់ថ្ងៃមួយ នាងត្រូវបានគេបញ្ជូនឲ្យទៅបម្រើភ្ញៀវនៅក្នុងសណ្ឋាគារមួយ ហើយក៏ជាថ្ងៃដែលក្រុមប្រឆាំងការជួញដូរមនុស្សចេញប្រតិបត្តិការបង្ក្រាបនៅក្នុងសណ្ឋាគារនោះផងដែរ ទើបនាងបានរួចផុតពីពិភពខ្មៅងងឹតមួយនោះ៕
មតិយោបល់