ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្លាប់ម្នាក់ក្រោយបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ នៅផ្លូវជាតិលេខ២!

​ភ្នំពេញៈ កាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងដំណាក់សង្កែ សង្កាត់ព្រៃកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលអោយភាគីខាងម៉ូតូស្លាប់បាត់បងជីវិត ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឌី វណ្ណដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិស្រីស្នំ សង្កាត់ព្រែកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក តៃកុងឡានរត់គេចខ្លួនបាត់បន្សស់ទុករថយន្តនៅកន្លែងកើតហេតុ ។

ករណីនេះកើតឡើងរវាង ម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-4702។ ចំណែករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2526 ជាប្រភេទរថយន្តសណ្តោង កន្ទុយសណ្តោង ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 4A-8222។

តាមការឲ្យដឹងពីអ្នកឃើញហេតុការណ៍ថា ម៉ូតូនិងរថយន្តបើកបរច្រាស់ទិសគ្នា ម៉ូតូពីកើតទៅលិច។ ចំណែករថយន្តពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្ស៊ីតែពេលដល់មន្ទីរពេទ្យគ្រូពេទ្យថាគាត់បានស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួចសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយបន្ត ៕

មតិយោបល់