ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ ) នៅស្រុកកោះធំ

កណ្តាលៈ ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀរ ) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣និង៤០ នាទី ចំណុច ដីចម្ការទុកចោល ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនសង្ស័យ០៣នាក់(ឃាត់ខ្លួនបាន)
១.ឈ្មោះហ៊ី ស៊ាងលីម ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ ។
២.ឈ្មោះ ស៊ិន គីមអាំង ភេទស្រី អាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ ។
៣.ឈ្មោះ ចាន់ ណាន់ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ ។
វត្ថុតាងចាប់យក៖
១.បៀរចំនួន៥២សន្លឹក,ស្បែកជើង ០៤គូ និងប្រាក់រៀល ៥ម៉ឺនរៀល។
២.កម្រាលភួយ០១ កម្រាលកៅស៊ូ ០១ និងកន្ទេល០១។
តាមប្រភពព័ត៌មាននៅវេលាកើតហេតុ ខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសងដាក់ប្រាក់(បៀរ)នៅចំណុចកើតហេតុខាងលើ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញស្រុក បានចុះដល់
កន្លែងកើតហេតុ ពេលដែលឃើញនគរបាលយើងទៅដល់ ក៏ឃាត់ខ្លួនបានជនសង្ស័យ០៣នាក់គឺខាងលើ រួមនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើកិច្ចសន្យាអប់រំនៅ អធិការដ្ឋាននគរបាលស្រុក៕

 

មតិយោបល់