ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជួល សង្ស័យខ្យល់គ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុងបន្ទប់ជួលជាន់ទី១ ភូមិឬស្សី សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័។
សពជនរងគ្រោះមានឈ្មោះ អ៊ុកយ៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ។
តាមប្រភពព័ត៌មានពីមិត្តភក្ដិជនរងគ្រោះ បានឲ្យដឹងថា អត់ឃើញគាត់ចុះមកធ្វើការដូចសព្វដង ក៏បានឡើងទៅគោះទ្វារបន្ទប់ ដោយមិនមានការឆ្លើយតប និងមិនអស់ចិត្ត ក៏នាំគ្នាគាស់បង្អួច ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខ ក៏មានការសង្ស័យថាស្លាប់ ទើបរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយទទួលបានដំណឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័២ បានចុះទៅដល់កន្លែង ហើយក៏បានរាយការណ៍ជូននគរបាលជំនាញ មកធ្វើកោសល្យវិច័យ បានបញ្ជាក់ថា បុរសខាងលើបានស្លាប់ដោយសារជំងឺខ្យល់គ និងគាំងបេះដូងពិតប្រាកដមែន ពុំមែនជាប់ពាក់ពន្ធ័និងករណីឃាតកម្មអ្វីនោះទេ។
បច្ចុប្បន្នសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅស្រុកកំណើត នៅឯខេត្តព្រៃវែង ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់