បាត់ដំបងៈ យោងតាមផាកហ្វេសប៊ុករបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ការធ្លាក់ភ្លៀងបន្ថែមក្នុងបរិមាណជាង ៦៦ មីលីម៉ែត្រ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឲ្យទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ហក់ឡើងជាថ្មីម្តងទៀត ។
គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែ មានកម្ពស់ ១២,៥២ ម៉ែត្ត គឺខ្ពស់ជាងកម្ពស់ទឹកដែលបានហក់ឡើង អតិបរមានាពេលថ្មីៗនេះ ០,១០ ម៉ែត្រ ។
ការហក់ឡើងជាថ្មីនេះ ពុំមានអ្វីគួរឲ្យព្រួយបារម្ភទេ ហើយទឹកនឹងស្រកចុះវិញក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខ ។ បើទោះជាបែបនេះក្តី សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ពិសេសផ្នែកខាងក្រោមស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕







មតិយោបល់