កណ្តាលៈ កម្លាំងអន្តរាគមន៍ស្រុកស្អាង ចុះល្បាតប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបគ្នា ០៣នាក់ ក៏បានឃាត់ធ្វើការត្រួតពិនិត្យ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ កាលពីវេលាម៉ោង១១៖១៩នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពឲ្យដឹងថា ជនសង្ស័យខាងលើ ទី១- ឈ្មោះ អូន ដេត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះ រុន ជាតិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរខាងលើមានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ ទី៣-ឈ្មោះ ពេជ្រ ឃឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពបន្តថា ក្រោយប្រិតបត្តិការ កម្លាំងល្បាតដកហូតបានម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់ (កញ្ចប់ធំ១ កញ្ចប់តូច១ និងគ្រាប់ផ្កាឈូក១គ្រាប់) និងម៉ូតូចំនួន០១គ្រឿង ម៉ាកគុបជ្រុង សេ៩០ ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ,៣០៩៦។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីប្រមូលផ្តុំសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់