ព័ត៌មានជាតិ

តំណាងអយ្យការកំពុងសាកសួរ បុរសចិន៣នាក់ ដែលវាយកម្ទេចរថយន្ត និងវាយទាត់ធាក់ ស្ត្រីខ្មែរបណ្តាលឲ្យរងរបួស

ភ្នំពេញៈ លោក ស៊ិន វីរ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ កំពុងសាកសួរ ជនជាតិចិន ៣នាក់ វាយទាត់ធាក់ស្ត្រីខ្មែរ និងវាយកម្ទេចរថយន្តនៅខណ្ឌពោធិ៍សែនជ័យ។

យោងតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចូ ហ្វីលីប ភេទប្រុស អាយុ ៤២ឆ្នាំ ធ្លាប់មានគំនុំជាមួយជនរងគ្រោះ និងបក្ខពួក ២នាក់ទៀត។

ចំណែកស្រ្តីរងគ្រោះមានអាយុ ២៦ឆ្នាំ មុខរបរបុគ្គលិករោងចក្រស្បែកជើង ស្នាក់នៅខណ្ឌ៧មករា។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ក្រោយពីពួកគេបាន នាំគ្នាយកដែកគាស់ថ្នាំងអំពៅ វាយរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659 ឲ្យខូចខាត និងវាយស្ត្រីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់៕

មតិយោបល់