លោកប្រធានាធិបតីបារ៉ាក់អូបាម៉ានិងលោករដ្ឋលេខាធិការក្រសួងការពារជាតិកាលពីម្សិលមិញបានធ្វើពិធីរំឭកខួប10ឆ្នាំនៃការសង្គ្រាមលុកលុយក្នុងប្រទេសអ៊ីរ៉ាក់។
នៅក្នុងសន្ទរកថាលោកអូបាម៉ាបាននិយាយយ៉ាងក្រៀមក្រំពីការលះបង់ទាហានអាមេរិកប្រហែល4500នាក់នៅក្នុងសង្គ្រាមហើយលោកបានសន្យាបន្តការសហការជាមួយអ៊ីរ៉ាក់ក្នុងការធ្វើឲ្យប្រសើរឡើងនៃសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអ៊ីរ៉ាក់។លោកក៏សន្យាជូនទាហាន30000នាក់ទៀតដែលបានរងពលីនិងរបួសឲ្យទទួលបានសំណងនិងការថែរក្សាយ៉ាងគ្រប់គ្រាន់បំផុតពីសំណាក់រដ្ឋាភិបាលអាមេរិក។
លោករដ្ឋលេខាធិការរបស់អាមេរិកក៏បាននិយាយដែលថាប្រជាជនអ៊ីរ៉ាក់នឹងក្លាយជាអ្នកកំណត់អនាគតប្រទេសជាតិខ្លួនហើយអាមេរិកនឹងនៅគ្រាន់តែជាអ្នកឧបត្ថម្ភគាំទ្រពីក្រោយប៉ុណ្ណោះ។
នៅចាំបានថាកាលពី10ឆ្នាំមុនកងកំលាំងទាហានអាមេរិកបានចាប់ផ្តើមធ្វើសង្គ្រាមចូលអ៊ីរ៉ាក់ហើយបន្ទាប់មកក៏បានទម្លាក់និងកំចាត់អំណាចរបស់លោកសាដាមហ៊ូសេនបានសម្រេចទាំងស្រុងនាឆ្នាំ2011។
ប្រទេសអាមេរិកជាអ្នកគាំទ្រនិងបោះឆ្នោតឲ្យមានសង្គ្រាមជាមួយអ៊ីរ៉ាក់
កើតឡើងតែទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះខ្លួនហាក់ដូចជាបង្ហាញពីភាពសោកស្តាយចំពោះវិនាសកម្មសង្គ្រាមមួយនេះដែរ៕
មតិយោបល់