ប្រទេសអេហ្ស៊ីប : ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសអំពីភស្តុតាងដែលបញ្ជាក់ថាផែនដីត្រូវបានវាយប្រហារដោយផ្កាយដុះកន្ទុយកាលពីរាប់លានឆ្នាំមុន ពិតមែនហើយនេះជាភស្តុតាងលើកតំបូងបង្អស់ដែលពួកគេរកបាន។បំណែកគ្រួសពណ៌ខ្មៅមួយដែលបានរកឃើញកាលពីប៉ុន្មានឆ្នាំមុននៅក្នុងតំបន់វាលខ្សាច់របស់ប្រទេសអេហ្ស៊ីបត្រូវបានគេបញ្ជាក់ថាជាបំណែកនៅផ្កាយដុះកន្ទុយនោះ។
ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ទៀតថាផ្កាយដុះកន្ទុយដែលបានហោះមកបុកនឹងផែនដីកាលពីប្រមាណ 28 លានឆ្នាំមុន។ផ្កាយដុះកន្ទុយនេះបានផ្ទុះក្នុងអាកាសមុនពេលវាធ្លាក់មកលើដីហើយបានធ្វើឲ្យមានការកើនកំដៅដល់ទៅ 2000 អង្សារនិងបាននាំមកជាមួយនឹងកញ្ចក់ Silica ដែលមានពណ៌លឿងទៅសាយភាយលើផ្ទៃដីប្រមាណជា 6,000 គីឡូម៉ែត្រក្រឡានៃវាលខ្សាច់សាហារ៉ា។
មាននៅសល់កញ្ចក់ជាតិ Silica មួយដុំដែលនៅនឹងស្នៀតសក់របស់ព្រះចៅផារ៉ាអុង Tutankhamen ដ៏ល្បីល្បាញរបស់អេហ្ស៊ីប៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Comet1_zpsbc4f824f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Comet2_zps581886a1.jpg
មតិយោបល់