ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាកអិមអេសអិច មួយគ្រឿង លុះម៉ូតូខ្លួនអស់សាំង ក៏បានបណ្តើរហើយក៏បានលេចមុខជនសង្ស័យមួយក្រុមប្រដាប់ដោយដាវ បានរត់មកកាប់ទៅលើជនរងគ្រោះចំកណ្តាលកញ្ជឹងករ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុសង្ស័យថាជាករណីកាប់ប្លន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជក់ប្រាប់មកភ្នាក់ងារ Post News ថា មុនពេលកើតហេតុបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូម៉ាកអិមអេសអិច ពណ៌ទឹកក្រូចលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8218 បើកតាមបណ្តោយផ្លូវភូមិព្រែកថ្មី លុះមកដល់ចំណុចកើតហេតុក៏បានអស់សាំងម៉ូតូជនរងគ្រោះក៏បានបណ្តើរម៉ូតូ ស្រាប់តែលេចមុខក្រុមជនសង្ស័យប្រដាប់ដោយដាវបានស្ទុះមកកាប់មួយដាវចំកញ្ជឹងករ ដាច់បំពង់ខ្យល់ ស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ។
ក្រោយពេលកើតហេតុរថយន្តសាមុយក៏បានដឹកមកដល់កន្លែងកើតហេតុវិញ ដើម្បីធ្វើកោសល្យវិច្ឆ័យទៅលើសាកសពហើយនឹងកំណត់អត្តសញ្ញាណក្រុមជនដៃដល់ទាំងអស់នោះមកដាក់ទោសទៅតាមនិតិវិធីនៃច្បាប់ ។
យ៉ាងណាមិញសមត្ថកិច្ចមិនទាន់បញ្ជក់នៅឡើយទេថាករណីនេះគឺជាករណីគំនុំរឺក៏ជាករណីកាប់ប្លន់យកម៉ូតូ តែម៉ូតូអស់សាំងយកទៅមិនកើត ព័ត៌មានលំអិតបន្តបន្ទាប់ទៀតក្រុមការងាររបស់យើងនឹងផ្សាយជូននៅពេលក្រោយ ៕
មតិយោបល់