ព័ត៌មានជាតិ

ជនជាតិចិន៤នាក់ ដែលស្នាក់នៅសណ្ឋាគារខ្សាច់មាស ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅក្រុងព្រះសីហនុ

ព្រះសីហនុៈ មានករណីផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឲ្យជនជាតិចិន៤នាក់ដែលស្នាក់នៅសណ្ឋាគារខ្សាច់មាស រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោបន្ទាន់នៅគ្លីនិក សេតេ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាជាជនជាតិចិនដូចគ្នា តែបានរត់គេចខ្លួនបាត់ទៅហើយ សមត្ថកិច្ចកំពុងតែបន្តការស្រាវជ្រាវ៕

មតិយោបល់