ក្រុមជម្រើសជាតិស៊ុយអែត រកបាន ៣ពិន្ទុ ក្រោយយកឈ្នះជម្រើសជាតិស្លូវ៉ាគី ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Saint Petersburg ប្រទេសរុស្ស៊ី វគ្គសន្សំពិន្ទុជុំទី២ ប្រចាំពូល E ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020 ។
នៅវគ្គទី១ ក្រុមស៊ុយអែត និងស្លូវ៉ាគី មិនអាចគ្រាប់បានដូចគ្នា ប៉ុន្តែវគ្គទី២ នៅនាទី៧៦ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ សម្រេចដោយកីឡាករ Emil Forsberg និងជាគ្រាប់បាល់ជ័យជំនះ ធ្វើអោយក្រុមជម្រើសជាតិស៊ុយអែត មាន៤ពិន្ទុ បណ្តោះអាសន្នឈរលេខ១ ក្នុងពូល E បន្ទាប់ពីគ្នាជាមួយក្រុមអេស្ប៉ាញ ហើយក៏នៅសល់ ១ប្រកួតទៀត ត្រូវប៉ះជាមួយក្រុមប៊ូឡូញ ៕
មតិយោបល់