ព័ត៌មានជាតិ

សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់! ទឹកជំនន់កំពុងឡើងខ្លាំងនៅស្រុកស្រែអំបិល

កោះកុង: កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាល កម្លាំងអន្តរាគមន៍ខេត្ត ប៉ុស្តិ៍រដ្ឋបាល កម្លាំងសឹករងស្រុក កម្លាំងអ.ហស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ា ទី អធិការស្រុក បានចុះជួយសង្រ្គោះជន្លៀស និង ជញ្ជូនសម្ភារ:របស់ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពពីគ្រោះទឹកជំនន់។

ក្នុងរយ:ពេលប៉ុន្មានសប្ដាហ៍ កន្លងមកនេះភ្លៀងបានធ្លាក់ជាប្រចាំថ្ងៃនៅក្នុងស្រុកស្រែអំបិល ធ្វើឲ្យជន់លិចនៅចំណុចត្រពាំងរាំង ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។ ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានរងគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

បច្ចុប្បន្នកម្លាំងបានកំពុងជួយ ធ្វើការជន្លៀសនិងសង្រ្គោះ ប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពជាបន្ត។ ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់មានចំនួន៣៥គ្រួសារ ស្មើ៣៥ខ្នងផ្ទះ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្រ្គោះ និងជម្លៀសមកកាន់ទីទួលសុវត្ថិភាព អស់ហើយ។
ហើយស្ថានភាពទឹកកំពុងឡើងខ្លាំង៕

មតិយោបល់