ប្រេស៊ីល: ក្រសួងការបរទេសប្រេស៊ីលកាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ សោកស្តាយចំពោះការ ស្លាប់និងការខូចខាតដែលបង្កឡើង ដោយឃាតករខ្យល់ព្យុះកំបុតត្បូង នៅភាគខាងកើតខេត្ត Jiangsu ប្រទេសចិន។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ មិថុនានេះ។
សេចក្តីថ្លែងការណ៍ដដែលនេះបាននិយាយថា រដ្ឋាភិបាលប្រេស៊ីលនិងប្រជាជនរបស់ខ្លួនបានសម្តែងសាមគ្គីភាពក្រុមគ្រួសារនៃជនរងគ្រោះ និងសោកស្តាយយ៉ាងជ្រាលជ្រៅផងដែរចំពោះរដ្ឋាភិបាលនិងប្រជាជនចិនទាំងអស់។
កាលពីថ្ងៃព្រហស្បតិ៍ ខ្យល់ព្យុះកំបុតត្បូងដែលត្រូវបានអមដោយការធ្លាក់ដុំព្រិលយ៉ាងខ្លាំងបានឆក់យកជីវិតមនុស្សជាង ៩៨នាក់ស្លាប់និងជាង ៨៤០នាក់ទៀតរងរបួស នេះបើយោងតាមការរាប់ចុងក្រោយបំផុត។ វាបង្កការខូចខាតអគារ, ផ្លូវដែក, អគ្គិសនីនិងរថយន្តយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសេចក្តីប្រកាសនោះដែរស្ថានកុងស៊ុលរបស់ប្រេស៊ីល ប្រចាំនៅក្រុងស៊ាងហៃ កំពុងពិនិត្យតាមដានស្ថានការណ៍នេះ។ រហូតមកដល់ពេលនេះ គ្មានមានជនជាតិប្រេស៊ីល ត្រូវបានគេរាយការណមកថា បានរងគ្រោះនៅក្នុងព្យុះកំបុតត្បូងក្នុងចំណោមនេះនោះទេ៕
មតិយោបល់