តាកែវៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា(ហិង្សាក្នុងគ្រួសារ )មួយបានកើតឡើង ដោយមានជនសង្ស័យម្នាក់ឈ្មោះ ផុន សុរីតា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានយកកាំបិតកាប់បំផ្លាញ ទ្រព្យសម្បត្តិ ក្នុងផ្ទះរបស់ខ្លួនបណ្ដាលឲ្យខូចខាតដូចជា ៖
-ពាងទឹកចំនួន២
-កង្ហារចំនួន២
-ចានបង្គន់ចំនួន១
-ទូតាំងចំនួន១និងសំភារៈមួយចំនួនទៀត ។
ក្រោយកើតហេតុ ឪពុកម្ដាយបានមកដាក់ពាក្យបណ្ដឹងឲ្អោយសមត្ថកិច្ចឃាត់ខ្លួនកូនរបស់គាត់ធ្វើតាមផ្លូវច្បាប់ ហើយក្រោយទទួលបានពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានចុះឃាត់ខ្លួនឈ្មោះ ផុន សុរីតា កសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់