Post News Media ព័ត៌មានជាតិ ស្ត្រីវ័យចំណា...

ស្ត្រីវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់នៅខាងមុខផ្ទះប្រជាពលរដ្ឋ

កំពត: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានការប្រទះឃើញសពស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់នៅចំណុចមុខផ្ទះរបស់ប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ផង៤ទៀបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

សពជនរងគ្រោះមានឈ្មោះ ម៉ែន សន ភេទស្រី អាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្វាយ ឃុំតាខេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យទៅលើសពបានឲ្យដឹងថា ករណីនេះជាករណីលង់ទឹកស្លាប់ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...