ព័ត៌មានជាតិ

ក្រោយផ្ទុះការរិះគន់ រឿងជួលសន្តិសុខជាជនបរទេស នៅសណ្ឋាគារ និងកាស៊ីណូ យ៉ីហោ តុង យៀង ត្រូវអាជ្ញាធរកោះ….

ព្រះសីហនុ: ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដោយមានសារព័ត៌មាន និង ការផ្សព្វផ្សាយពីបណ្តាញសង្គមមួយចំនួនតូច កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធលើករណីមានការជ្រើសរើស សន្តិសុខឯកជន ជាជនបរទេសតាមបណ្តាសណ្ឋាគារ កាស៊ីណូ សណ្ឋាគារ និងកាស៊ីណូ យ៉ីហោ តុង យៀង ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះ លោកឧត្តមសេនីយន៍ទោ ជួន ហើយបានកោះហៅ ម្ចាស់អ្នកទទួលខុសត្រូវទីតាំង ដោយពុំមានការឆ្លងកាត់ជ្រើសរើសច្បាប់ទម្លាប់ និងខុសពីបទដ្ឋានផ្លូវច្បាប់នេះ ត្រូវបញ្ឈប់ជាបន្ទាន់។

ក្នុងការបំភ្លឺនោះដែរ លោកស្រី Liu Jie ជនជាតិចិន កាន់លិខិតឆ្នលងដែនលេខ E16770074 ជាបុគ្គលិកផ្នែកទំនាក់ទំនង ហើយជាតំណាងឲ្យសណ្ឋាគារ កាស៊ីណូអន្តរជាតិ តុង យៀង នេះ បានបំភ្លឺថា ការជ្រើសរើសសន្តិសុខឯកជន ជាជនបរទេសនេះ គឺធ្វើឡើងបានចំនួនមួយថ្ងៃ ក៏រំសាយទៅវិញ ហើយបច្ចុប្បន្នពុំមានសិន្តិសុខឯកជន ជាជនបរទេស មិនស្របតាមបទដ្ឋានច្បាប់នោះទេ។

លោកស្រីក៏បានសន្យាថា នឹងពាំនាំការណែនាំរបស់សមត្ថកិច្ចខេត្ត ទៅកាន់លោកស្រីថៅកែរបស់ខ្លួន ដែលជាម្ចាស់ទីតាំងឲ្យជ្រាបជាព័ត៌មាន និងសន្យាថា នឹងសហការល្អជាមួយសមត្ថកិច្ចខេត្ត និងមិនឲ្យមានសន្តិសុខឯកជនផ្ទាល់ខ្លួន ដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់តទៅទៀតទេ ចាប់ពីពេលនេះតទៅ។

ជាចុងក្រោយនេះ លោកឧត្តមសេនីយន៍ស្នងការ សូមឲ្យម្ចាស់ផេកផ្សេងៗ ដែលពាក់ព័ន្ធសូមអធ្យាស្រ័យ ឈប់បង្ហោះផ្សាយពាក់ព័ន្ធករណីនេះទៀត ព្រោះថា សមត្ថកិច្ចបានកោះហៅតំណាងម្ចាស់ទីតាំង មកធ្វើកិច្ចសន្យារួចរាល់ តាំងពីថ្ងៃម្សិលមិញទី២៩ ខែមេសានេះហើយ៕

មតិយោបល់