ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់

ឧត្តរមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ បើកបរខ្វះការប្រុងប្រយត្ន័បានបើកមកបុកគ្នាយ៉ាងពេញ​ទំហឹង​បណ្ដាលឲ្យភាគីម៉ូតូទាំងសងខាងរងរបួសធ្ងន់ចំនួន៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៤៥ ល្ងាចនាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ដែលរងរបួស ទី១ឈ្មោះ ង៉ក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរ​មាន​ជ័យ អ្នកបើកបរម៉ូតូម៉ាក MSX ពាក់ស្លាកលេខ ភ្នំពេញ 1F-9862 ពណ៌ស (សន្លប់មិនដឹងខ្លួន) ។ ជនរងគ្រោះទី២ឈ្មោះ វេត វង្ស ភេទប្រុស អាយុ១២ឆ្នាំ រស់នៅ​ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ អ្នកបើកបរម៉ូតូ ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ( របួសធ្ងន់) និងអ្នករួមដំណើរជាមួយម្នាក់ទៀត មាន​ឈ្មោះ វេត ស្រីពេន ភេទស្រី អាយុ៥ឆ្នាំ ស្នាក់នៅក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ របួសធ្ងន់។ ចំណែកជនរងគ្រោះទាំង៣នាក់ ត្រូវបាន​ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តឧត្តរមានជ័យ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយកម៉ូតូទាំង២គ្រឿងយកមក​រក្សាទុកដើម្បី​រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

ចរាចរណ៍

ចរាចរណ៍

ចរាចរណ៍

មតិយោបល់