ព័ត៌មានជាតិ

ស្រ្តី៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលេងល្បែងស៊ីសងដោយខុសច្បាប់

ស្ទឹងត្រែងៈ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង២និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ និងលក់ឆ្នោតវៀតណាម) នៅចំណុចបង្គោលគីឡូម៉ែតលេខ ៥២១ ផ្លូវជាតិលេខ ៩ ស្ថិតភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនបាន ចំនួន ០៨នាក់ ស្រី អ្នកលេងបៀរចំនួន ០៦នាក់ ស្រី និងអ្នកលក់ឆ្នោតវៀតណាម ចំនួន ០២នាក់ស្រី ក្នុងនោះ
១/ឈ្មោះ សៀ លេង ភេទស្រី(ម្ចាស់ផ្ទះ)
២/ឈ្មោះ កើត ធឿន ភេទស្រី
៣/ឈ្មោះ សេង នឿន ភេទស្រី
៤/ឈ្មោះ ទុយ ចាន់ថា ភេទស្រី
៥/ឈ្មោះ ធី សុជាតិ ភេទស្រី
៦/ឈ្មោះ ម៉េង នីម ភេទស្រី
៧/ឈ្មោះ ផៃ ចាន់នី ភេទស្រី លក់ឆ្នោតវៀតណាម (អ្នកចាត់ចែងស៊ីសង)
៨/ឈ្មោះ សៅ សុភ័ណ ភេទស្រី អ្នកលក់ឆ្នោតវៀតណាម អ្នកទាំងអស់មានទីលំនៅភូមិកើតហេតុខាងលើ ។
សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖
– ម៉ាស៊ីនគិតលេខ (Casio)ចំនួន ០២គ្រឿង
– សៀវភៅកត់ឆ្នោតវៀតណាម ចំនួន ០៤ក្បាល និងប៊ិច ០២ដើម ។
– បញ្ជីកត់ឆ្នោតវៀតណាម ចំនួន ៣៨សន្លឹក
– លុយខ្មែរចំនួន ២០៦.៥០០រៀល និងលុយដុល្លារចំនួន ៥ដុល្លារ។
-បៀចំនួន ៣ហូរ កំរាលភួយ ០២ផ្ទាំង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់