Post News Media ព័ត៌មានជាតិ រថយន្ត RX300 ...

រថយន្ត RX300 ប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់

ឧត្តរមានជ័យ: កាលពីវេលាម៉ោង ១០ និង៣៩ នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ មានកណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដតូច និងម៉ូតូ ក្នុងទិសដៅបញ្ច្រសគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ ស្ថិតនៅចន្លោះគីទ្បូម៉ែត្រលេខ៤-៥ ក្នុងភូមិគីរីវន្ត សង្កាត់សំរោង ក្រុងសំរោង ខេត្ត
ឧត្តរមានជ័យ ។

អ្នកបើករថយន្តម៉ាក RX.300 ស្លាកលេខ 2T-7271 បានរត់គេចខ្លួន បាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរ ម៉ូតូឈ្មោះ យ៉ម យឿម ភេទប្រុស អាយុ ៥២ ឆ្នាំនៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ស្លាប់នៅ
នឹងកន្លែង)​ មិនពាក់មួកសុវត្ថិភាព។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើការវាស់វែង រួចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ
តាមប្រពៃណី រីឯវត្ថុតាង ត្រូវបានកម្លាំងជំនាញខេត្តយកទៅ រក្សាទុកនៅស្នងការដ្ឋាន ដើម្បីរងចាំការដោះស្រាយ​ពេលក្រោយ៕