ព័ត៌មានជាតិ

ធ្វើការថ្ងៃមិនគ្រប់ ចេញលួចពេលយប់បន្ថែម ចុងក្រោយជាប់ខ្នោះ!..

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗក្រោយចូលផ្ទះគេប៉ុនប៉ងលួចទ្រព្យសម្បត្តិ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថៃ្ងទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅផ្ទះ៣៤០ ក្រុម៥ ផ្លូវ៥១៨ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ឈ្មោះ ថន រិទ្ធី ភេទប្រុស អាយ២២ឆ្នាំ ស្នាក់នៅភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ មុខរបរកម្មករធើ្វទឹកសុទ្ធ (ឃាត់ខ្លួន)មានសារធាតុញៀន។
សម្ភារ:ដកហូតរួមមានទូរសព័្ទម៉ាកNOKIA ពណ៌ខៅ្មអិនចុចពិល១គ្រឿង។

នៅមុនពេលកើតហេតុ ជនសង្ស័យបានឡើងទៅលើផ្ទះតាមបន្ទប់ជួលជាន់ទី១ ជនសង្ស័យបានរុញទា្វរបង្អួចបន្ទប់ជួលរបស់ឈ្មោះមុំ រ៉ានី ភេទស្រី អាយុ២៤ឆ្នាំ និងបិទបារ៉ែតភ្លើង រួចចុចពិលទូរសព្ទ័បំភ្លឺចូលក្នុងបន្ទប់ ឈ្មោះមុំ រ៉ានីក៏បានទូរសព្ទ័ប្រាប់ទៅឈ្មោះ ឈុន ឡេង ភេទស្រី និងឈ្មោះ អ៊ុក មិនា ភេទប្រុស ដែលបន្ទប់ជួលនៅជាប់គ្នាឲ្យដឹងរួចឈោ្មះអ៊ុក មិនាបានចេញពីបន្ទប់ខ្លួនក៏ឃើញជនសង្ស័យ ឈនៅមុខបន្ទប់ រួចស្រែកផ្អើលឆោឡោចោរៗ ដល់អ្នកជិតខាង ទើបកម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ជួយធើ្វអន្តរាគមន៍ឃាត់ជនសង្ស័យខាងលើនាំមកកាន់ទីសា្នក់ប៉ុស្តិ៍ធើ្វការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់