ព័ត៌មានជាតិ

ព្រលឹងចុងសក់! ប្រទះឃើញគ្រាប់បែក នៅខាងក្រោយសាលាអនុវិទ្យាល័យមួយកន្លែង

ឧត្តរមានជ័យ: នៅវេលាម៉ោង០១ និង៥០នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានករណី ប្រជាពលរដ្ឋប្រទះឃើញគ្រាប់ នៅខាងក្រោយសាលាអនុវិទ្យាល័យរួតចំប៉ី ហ៊ុន សែន ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា ពិតជាមានគ្រាប់ខាងលើមែន ដែលជាប្រភេទគ្រាប់ B40 ផលិតនៅប្រទេសសូវៀត ចំនួន04គ្រាប់ បានយកទៅកប់ក្នុងរណ្តៅ និងចាក់រំសែវ មានបីកន្លែងខុសគ្នា ដោយឃ្លាតពីកន្លែងមួយ ទៅកន្លែងមួយមានចម្ងាយ១០ម៉ែត្រ និងគ្រាប់DK ចំនួន ១គ្រាប់ចម្ងាយ ១០០ម៉ែត្រពីគ្រាប់ B40។

បន្ទាប់មកកម្លាំងជំនាញការពារកន្លែងកើតហេតុ នឹងបានទាក់ទងទៅកម្លាំងស៊ីម៉ាក់ផងដែរ៕

មតិយោបល់