ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូ បុកគូថរថយន្តធំ ដែលចតនៅលើចិញ្ចើមផ្លូវ ស្លាប់យ៉ាងរន្ធត់

កណ្តាល: បុរសម្នាក់ជិះម៉ូតូ បុកគូថរថយន្តធំ ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង០៥នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្តាល ។

ករណីនេះកើតឡើង ដោយមានម៉ូតូ​ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ​ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ​ឃី អាំងផាវ ភេទប្រុស អាយុ​៣០ឆ្នាំ ស្នាក់នៅភូមិព្រែតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បានបើកបរម៉ូតូក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូខាងលើ បានបុក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទដឹកទំនិញធន់ធំ) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5510 ពីក្រោយចំហៀងខាងឆ្វេង ដែលចតរថយន្តឈប់ស្ងៀមក្បាលទៅទិសខាងជើង ពេញទំហឹង បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង យកវត្ថុតាងទាំង២មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់