កំពតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០ មានករណីហិង្សាដោយចេតនាលើអនីតិជន (ឪពុកចុងវាយកូនចុង) ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ជនរងគ្រោះឈ្មោះ ឃ. ស.ហ ភេទប្រុស អាយុ៨ឆ្នាំ រងរបួសខ្នង និងភ្លៅទាំងសងខាង ផ្ទៃមុខខាងស្តាំ១កន្លែង ។ ចំណែកជនដៃដល់ឈ្មោះ ខាន់ ខា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ករណីនេះគឺនៅមុនកើតហេតុ ជនដៃដល់បានត្រឡប់មកពីធ្វើការរោងចក្រពូចិន ហើយបានឃើញជនរងគ្រោះយករបស់របរខ្លួនលេង និងហូបបាយ ម្ហូបមិនទុកឲ្យខ្លួន ក៏កើតក្តីខឹងយកខ្សែភ្លើងវាយទៅលើជនរងគ្រោះតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់ចាត់ការតាមច្បាប់ ៕


មតិយោបល់