ព័ត៌មានជាតិ

អន់ចិត្ត ប្តីទៅនៅជាមួយឪពុកម្តាយមិនត្រឡប់មកវិញ ចងកបញ្ចប់ជីវិត!..

រតនគិរីៈ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅខ្ទមចម្ការ ភូមិប៉ាណល់ ឃុំទីងចាក់ ស្រុកបរកែរ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ពីន ណាត់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិកើតហេតុ។

មូលហេតុ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្តី ក្រោយមកប្តីដែលឈ្មោះ ទីង ហុង បានចេញទៅរស់នៅជាមួយឪពុកម្តាយ នៅឯភូមិកាមែន ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ដោយទុកប្រពន្ធនិងកូនតូចអាយុ២ខែនៅឯខ្ទមចំការ ដោយមានការខឹងនិងអន់ចិត្ត មិនឃើញប្តីត្រឡប់មកវិញ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង។

ចំពោះសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់