ព័ត៌មានជាតិ

រំឭកប្រវត្តិ Real Madrid ជួប Bayern Munich មុននឹង​ប្រកួត​យប់នេះ​​ក្នុងក្របខណ្ឌ Champions League (Video Inside)

អេស្ប៉ាញ៖មុននឹងក្លិប អធិរាជស Real Madrid ទទួលភ្ញៀវ Bayern Munich នៅរាត្រីនេះ វេលាម៉ោង ១ និង ៤៥ នាទី នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Champions League សូម​ប្រិយមិត្ត ងាកទៅមើល ប្រវត្តិដ៏ជូរចត់ និងសោកសៅបំផុត របស់ Real Madrid ជួប Bayern Munich ។​
real-madrid-vs-bayern-munchen1
យើងនៅចាំបានថា កាលពីឆ្នាំ ២០១២ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​ក្នុងក្របខណ្ឌ ខាងលើ ​នៅជើងទី ២ ក្លិប អធិរាជស Real Madrid ធ្វើបានត្រឹមតែ ២ – ១ លើទឹកដីខ្លួន ខណៈជើងទី ១ ចាញ់ Bayern Munich ១ – ០ និង​ឈានដល់ការស៊ុតប៉េណ័លទី។ លទ្ធផល ស៊ុតប៉េណ័លទី បានធ្វើឲ្យ អធិរាជស ចាញ់ងើបមុខមិនរួច ដោយអាចស៊ុត បានតែ ១ – ៣ តែប៉ុណ្ណោះ ។​

ដោយឡែកសម្រាប់រាត្រីទៀបភ្លឺនេះ ក្លិប អធិរាជស នឹង​ទទួលភ្ញៀវ Bayern Munich ដែលជាម្ចាស់ជើងឯក​អឺរ៉ុប នៅលើទឹកដីរបស់ខ្លួន និងសង្ឈឹមមុតមាំ អាចនឹង​លើកពាន Champions League នៅរដូវកាលនេះផងដែរ ។ បើទោះបីជា​សុបិន្ត យ៉ាងនេះក្តី ខណៈជួបជាមួយនឹង Bayern Munich វាជារឿងពិបាកខ្លាំងណាស់ បើសិនជា លើទឹកដីរបស់ខ្លួន នារាត្រីនេះ ធ្វើមិនបានល្អនោះ ​អាចនឹង​ជួប​ហានិភ័យដូចទៅនឹងក្លិប Atletico Madrid នៅជើងទី ១ កាលពីរាត្រីយប់មិញនេះ ។​

អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍ជាងនេះ ទៀត អធិរាជស Real Madrid នឹង​មិនមានវត្តមានរបស់កីឡាករលំដាប់ពិភព Cristiano Ronaldo លេងនោះទេ ។ លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ Real Madrid បានអះអាងថា “គាត់នឹង​មិនប្រថុយ ឲ្យ Cristiano Ronaldo លេងនោះទេ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ ជើងទី ១ ក្របខណ្ឌ Champions League ដែលត្រូវជួបជាមួយនឹង Bayern Munich ខណៈដែលបញ្ហារបួសរបស់គាត់​មិនទាន់ជាសះស្បើយ” ។​
សូមបញ្ជាក់ផងដែរថា ល្បីៗនេះ ក្លិប Real Madrid ទើបតែលើកពាន Copa del Rey បន្ទាប់ពីលុត Barcelona ៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់