ហ្គាហ្សាៈ ជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ តាមអាកាសរបស់ទាហានអ៊ីស្រាអែល ក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងសុខាភិបាលក្នុងតំបន់ បាននិយាយថា មនុស្ស ៣ នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារនៅភាគខាងកើតទីក្រុងរ៉ាហ្វា ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពពីសមាជិកគ្រួសារជនជាតិប៉ាឡេស្ទីន ដែលបានស្លាប់បាត់បង់ជីវិតនោះ បាននិយាយថា ជនរងគ្រោះជាប៉ូលិសព្រំដែន ក្នុងតំបន់ដែលគ្រប់គ្រងដោយពួកហាម៉ាស់៕
មតិយោបល់