ព័ត៌មានជាតិ

រថយន្តហ្វត ស្លាកលេខភ្នំពេញ2AN-2817 បុកបុរសវិកលចរិតម្នាក់កំពុងដើរតាមផ្លូវ រងរបួសធ្ងន់!..

ព្រៃវែង: កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងអ្នកថ្មើរជើង បណ្តាលឲ្យបុរសវិកលចរិតម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិ៨អា ចន្លោះគីឡូម៉ែត្រ១១០-១១១ មុខមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ភូមិជោរ ឃុំក្រញួង ស្រុកកំចាយមារ ខេត្តព្រៃវែង។

រថយន្តម៉ាក ហ្វត ពាក់ស្លាកលេខ ភ្នំពេញ2AN-2817 អ្នកបើកបរបានរត់គេចខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងឃាត់រថយន្តយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្របៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់