កណ្តាលៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ នៅលើសាឡាងចំលងឈ្មោះ វិស្នុ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ខណៈដែលមានរថយន្តស៊ែរ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានឆាបឆេះក្បាលខាងមុខ ស្របពេលដែលបញ្ឆោះបម្រុងឡើងច្រាំងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
សូមបញ្ជាក់ថ រថយន្តដែលឆាបឆេះនេះ បានរលត់ទៅវិញ ដោយសារប្រជាពលរដ្ឋនាំគ្នារុញចូលទឹក ហើយសមត្ថកិច្ចបានសណ្តោងរថយន្តពីក្នុងទឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់ កណ្តាលវិញផងដែរ៕
មតិយោបល់