ហ្គាហ្សាៈ អ៊ីស្រាអែល បានវាយប្រហារគោលដៅយោធាជាច្រើន ក្នុងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីទាហានរបស់ពួកគេ បានទទួលរងការបាញ់ប្រហារ នៅតាមតំបន់ព្រំដែន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
យោធាអ៊ីស្រាអែល បានប្រកាសថា ទាហានពួកគេម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារទទួលរងរបួស ជាលើកទីមួយ នៅក្នុងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ។
ក្រុមមន្ត្រីតំបន់ហ្គាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីន ៤ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលក្នុងចំណោមពួកគេ មាន៣ នាក់ជាសមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីការតវ៉ាតាមបណ្តោយព្រំដែន៕
មតិយោបល់