ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើង រវាងរថយន្តជាមួយនឹងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់ រងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង ៣០ នាទីថ្ងៃត្រង់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងខាងលិចផ្សារទំនើប អ៊ីអន2 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BG- 0586 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវស្របពេលនោះ មានម៉ូតូសណ្ដោងរ៉ឺម៉កដែលពាក់ស្លាកលេខតាកែវ 1B-0194 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក៏វាក់អើជ្រុលទៅបុករថយន្ត ព្រោះកំពុងតែឆ្លងផ្លូវចំទ្វារនិងរថយន្តផ្នែកខាងក្រោយ បណ្តោយឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យបុរសម្នាក់ ខាងម៉ូតូសណ្តោងរ៉ឺម៉ក រងរបួសបញ្ជូនទៅព្យាបាលភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅភ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះវាស់វែង ទើបភាគីទាំងសងខាង ព្រមសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងតែម្តង ៕










មតិយោបល់