ព្រះសីហនុៈ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ3A-0549 បើកចុះចំណោតលោកយាយម៉ៅ សង្ស័យដាច់ហ្វ្រាំង បុករះរថយន្ត២គ្រឿងនិងម៉ូតូប៉ូលិសមួយគ្រឿងទៀត រួចជ្រុលបុកចូលប៉ុស្តិ៍ប៉ូលិសចរាចរណ៍(P4) នៅផ្លូវបំបែករ៉ា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់