ព័ត៌មានជាតិ

ជាងផ្សារដែកម្នាក់ ឡើង​ផ្សារ​ដំបូលផ្ទះ​ឲ្យ​គេ​មិនប្រយ័ត្នប៉ះចំ​ខ្សែភ្លើង​ឆក់ធ្លាក់​ពីលើ​ដំបូល

កំពង់ស្ពឺ: ជាងផ្សារដែកម្នាក់ ឡើង​ផ្សារ​ដំបូលផ្ទះ​ឲ្យ​គេ​មិនប្រយ័ត្នប៉ះចំ​ខ្សែភ្លើង​ឆក់ធ្លាក់​ពីលើ​ដំបូលផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់។

ករណីនេះកើតឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ​តាំង​រលាំង​ ឃុំ​មនោ​រម្យ ​ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយធ្វើចលនាសង្គ្រោះ​បឋម ហើយបញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក៕

មតិយោបល់