ខេត្តបន្ទាយមានជ័យ៖គណះប្រតិភូពាណិជ្ជកម្មរបស់កូរ៉េប្រចាំនៅប្រទេសកម្ពុជាបានចុះមកសិក្សាអំពីគម្រោងទេសចរណ៍ធម្មជាតិនៅខេត្តបន្ទាយមានជ័យនៅសាលប្រជុំ(ខ)។ពិធីនេះមានការចូលរួមលោក មី ហ៊ូលយិន អគ្គនាយកមជ្ឍមណ្ឌលពាណិជ្ជកម្មកូរ៉េប្រចាំនៅកម្ពុជានិងក្រុមការងារ លោកចុងផែត អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀតបានចូលរួមផងដែរ។លោក មីហ៊ូយិ ដោយបានជួបសម្តែងការគួរសមជាមួយអភិបាលរងខេត្តនាព្រឹកថ្ងៃទី០២ធ្នូ២០១៤នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ លោក មីហ៊ូល យិនបានមានប្រសាសន៍ថាក្នុងកិច្ចប្រជុំនោះថាការចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរខេត្តបន្ទាយជ័យគឺដើម្បីបញ្ជាក់អំពីការសិក្សាគម្រោងនៅខេត្តបន្ទាយមានជ័យដើម្បីអោយអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងខេត្តដើម្បីចូលរួមគាំទ្រចំពោះគម្រោងការបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងខេត្តបន្ទាយមានជ័យយើងនេះ។ លោកបានបន្តថា នៅថ្ងៃទី០៥ធ្នូ ២០១៤ខាងមុខនេះមជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជានឹងរៀបចំពិព័រណ៍ទេសចណ៍ធម្មជាតិនៅក្រុងភ្នំពេញហើយអញ្ជើញមន្ត្រីសាលខេត្តបន្ទាយមានជ័យចូលរួមដើម្បីបានឃើញផងដែរ។ហើយបន្តគម្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងខេត្តបន្ទាយមានជ័យក្រៅពីភ្ញៀវទេសចរជនជាតិកូរ៉េមកពីទស្សនានៅប្រសាទអង្គវត្តហើយចូលមកទស្សនាក្នុងខេត្តបន្ទាយមានជ័យផងដែរ។ លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យប្រសាសន៍ថ្លែងអំណគុណចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជាដែលចុះមកបង្កើតគម្រោងតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងខេត្តបន្ទាយមានជ័យដើម្បីទាក់ទាញភ្ញៀវអន្តរជាតិជាពិសេសភ្ញៀវកូរ៉េចូលមកកម្ពុជាដើម្បីចូលមកទស្សនាក្នុងខេត្តបន្ទាយមានជ័យឲ្យបានច្រើនកុះករពិសេសទាក់ទាញឲ្យចូលមកទស្សនានៅប្រាសាទបន្ទាយឆ្មានិងប្រាសាទបន្ទាយទ័ពជាដើម៕
ព័ត៌មានជាតិ
មតិយោបល់