ព័ត៌មានជាតិ

ដំណឹងល្អ! អ្នកមិនទាន់មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ឬអស់សុពលភាពប្រើប្រាស់ អាចមកធ្វើបាន!

កំពង់ចាមៈ យោងតាមផេក អធិការដ្ឋាននគរបាលក្រុងកំពង់ចាម​ បានឲ្យដឹងថា៖ សូមជំរាបដល់បងប្អូនជាប្រជាពលរដ្ឋដែលរស់នៅក្រុងកំពង់ចាមទាំងអស់​ ដែលមានអាយុចាប់ពី១៥ឡើង ហើយមិនទាន់មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ ឬអស់សុពលភាពប្រើប្រាស់​ គឺបងប្អូនអាចមកបំពេញបែបបទថត​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ដែលមានទីតាំងពីរកន្លែង​គឺ​៖
ទី១​ នៅការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ទី២ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកុក​ (ខាងជើងនាគពីរ​ ឬ​ ខាងជើងវេទិការអុំទូក​ ប្រហែល១០០ម៉ែត្រ)​ ។

ដោយបងប្អូនគ្រាន់តែកាន់ឯកសារដូចជា​ សៀវភៅស្នាក់នៅ​ (ក២)​ ឬសៀវភៅគ្រួសារ​ (ក៤)​ ឬសំបុត្របញ្ជាក់កំណើត​ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត៕

មតិយោបល់