ភ្នំពេញៈ បុរសរងគ្រោះជាជនជាតិខ្មែរម្នាក់បានរងរបួសយ៉ាងធ្ងន់ ដោយបាក់ជើងម្ខាងជាពេលដែលរូបគេបើកបរ បានបោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកជាមួយនិងម៉ូតូរបស់បុរសជនជាតិចិនមួយគ្រឿងទៀត ចំពីមុខយ៉ាងពេញទំហឹង ហើយម៉ូតូទាំង២គ្រឿងក៏រងការខូចខាតយ៉ាងធ្ងន់ផងដែរនោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដែរបានកើតឡើងនៅវេលាម៉ោង ១ និង ១៥នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៨ នៅត្រង់ចំណុចផ្លូវ PLATINUM កែងនិងផ្លូវ JADE (ក្បែរផ្សារសុវណ្ណា) ក្នុងសង្កាត់ទមនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាក ហុងដា CLICK ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ២AD-៣៣៤៩ មួយគ្រឿង ដែលបើកបរដោយបុរសជនជាតិខ្មែរម្នាក់ក្នុងដៅ ពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុខាងលើដែលជាចំណុចផ្លូវកោងនោះ ក៏បានទៅបុកទៅបុកជាមួយនិងម៉ូតូម៉ាក HAYATE ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ១AD-០៤៧៧ មួយគ្រឿងទៀត ដែលបើកបរដោយបុរសជនជាតិចិនម្នាក់យ៉ាងពេញទំហឹង បណ្តាលអោយបាក់ជើងស្តាំម្ខាងរងរបួសយ៉ាងធ្ងន់តែម្តង ហើយម៉ូតូទាំង២គ្រឿងក៏រងការខូចខាតយ៉ាងធ្ងន់់ធ្ងរដូចគ្នាផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ដោយបានហៅរថយន្តសាមុយ មួយគ្រឿងមកដឹកយកបុរសរងគ្រោះទៅធ្វើការព្យាបាល បាត់ទៅ និងធ្វើការវាស់វែងយកម៉ូតូទាំង ២គ្រឿង ត្រូវបានយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយបន្តទៅទៀតផងដែរ៕
មតិយោបល់