សៀមរាបៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៦ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប រវាងរថយន្តកង់៦ ដឹកគ្រឿងសំណង់ បុកជាមួយរថយន្តហាយឡែនឌ័រ បន្តទៅប៉ះនិងរថយន្តកាមរីមួយគ្រឿងទៀត បណ្តាលឲ្យ២នាក់ប្តីប្រពន្ធនិងកូនតូចមួយរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើការវាស់វែងនិងកំណត់ហេតុផងដែរ៕









មតិយោបល់