ព្រៃវែងៈ តាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាសមាជិកគ្រួសារ មួយ រួមទាំង អ្នកជិតខាង មានការ ភ្ញាក់ផ្អើល ទាំង ព្រឹក ដោយសារ មានករណីចោរលួច ម៉ូតូ ២ គ្រឿង យកទៅ បាត់ មិនដឹង តាំងពី ពេលណា ដែល ម្ចាស់ទុក នៅក្នុងបន្ទប់ក្រោមផ្ទះ ចាក់សោ បន្ទប់ ជាប់ទៅហើយនោះ ។
ករណីនេះ កើតឡើង នៅ យប់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ ចំណុច បន្ទប់ ថ្ម ( ចាក់សោ ) ក្រោមផ្ទះ របស់ ឈ្មោះ វ៉ា ហឿន ភេទ ប្រុស អាយុ ៥០ ឆ្នាំ នៅ ភូមិ សទ្ធា ឃុំ រំចេក ស្រុក ព្រះស្តេច មាន កើត ករណី ចោរកម្ម ។
ម៉ូតូ ដែល ចោរលួច យកទៅ ម៉ាក HONDA C125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៨ ពាក់ ស្លាក លេខ ព្រៃវែង 1M-6093 និង ១ គ្រឿង ទៀត ម៉ាក VAVE C100 ពណ៌ បៃតង ពាក់ ស្លាក លេខ ស្វាយរៀង 1C-0365 ជា របស់ ឈ្មោះ វ៉ា ហឿន ) ។ បច្ចុប្បន្ន សមត្ថកិច្ច នគរបាល កំពុង ចុះ ស្រាវជ្រាវ ស្វែងរក តាម នីតិវិធី ៕
មតិយោបល់