ថ្វីបើក្រុមបីសាចក្រហម Manchester United បានពាំនាំកីឡាករមួយចំនួនមកកាន់ក្លិបក្តី តែលោក Jose Mourinho នៅតែមិនបោះបង់ចោលកីឡាករចាសៗ ឬកីឡាកររបស់ក្លិបដែលមានពីមុនមកឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Man Utd បានបដិសេធ មិនព្រមលក់ ខ្សែប្រយុទ្ធបារាំង Anthony Martial ឲ្យក្រុមតោខៀវ Chelsea ឡើយ។ ការបដិសេធនេះដែរ បានធ្វើឡើងបន្ទាប់ពីមាន ពត៌មានល្ហេចល្ហៀងនាពេលថ្មីៗនេះថា Chelsea កំពុងតែរៀបចំសំណើរមកចរចារជាមួយ Man Utd ដើម្បីទិញយក Martial ទៅជំនួសតំណែងរបស់ Alvaro Morata និង Oliver Giroud ដែលសុទ្ធសឹងជាកីឡាករត្រៀមចាកចេញពីក្លិបនាពេលដ៍ខ្លីខាងមុខនេះ។
ជាការពិតណាស់ Martial កម្រនឹងបានលេងក្នុងជម្រើស ១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho ជាពិសេសចាប់តាំងពី Alexis Sanchez មកកាន់ Old Trafford តែយ៉ាងហោចណាស់ Martial ក៍តែងតែប្តូរចូលលេងនៅតង់ទី២ ឬចុងតង់ផងដែរ។ យ៉ាងណាវិញ Man Utd នឹងមិនលក់ខ្សែប្រយុទ្ធបារាំងរូបនេះឡើយ ព្រោះ Man Utd នៅខ្សោយតំបន់ប្រយុទ្ធតម្រូវឲ្យពួកគេត្រូវតែរក្សាទុកកីឡាករល្អៗ នៅតំបន់ខាងលើ។
ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United នឹងមិនលក់ Anthony Martial ឲ្យក្រុមតោខៀវ Chelsea ឡើយព្រោះពួកគេមិនទាន់សម្រេចមហិច្ចតាឈ្នះ Premier League នៅឡើយទេ។
មតិយោបល់