ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់មួយគ្រឿង ឡើងចំណោតមិនរួច ក៏ក្រទ្បាប់នៅផ្លូវចំណោតលោក យាយម៉ៅ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកខ្សាច់មួយគ្រឿង បានឡើងចំណោតមិនរួច ក៏រអិលថយក្រោយបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់នៅផ្លូវចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ មិនបណ្ដាលឲ្យមាននរណាម្នាក់ រងគ្រោះនោះទេ ប៉ុន្តែទាក់ទងនឹងការចរាចរណ៍លើផ្លូវ គួរវាងជាបណ្តោះអាសន្នសិន ដើម្បីទុកពេលឲ្យសមត្ថកិច្ច សម្រួលស្ទូចយករថយន្តក្រឡាប់នេះចេញសិន៕

មតិយោបល់