ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ រងរបួសធ្ងន់បុរសម្នាក់!..

ព្រះសីហនុ: កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ ជិះម៉ូតូពាក់ស្លាកលេខ កំពត1A7575។ រថយន្តមិនចាំម៉ាកបើករត់គេចពីកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ហៅចម្រើន មានទីលំនៅជិតផ្សារព្រៃនប់៕

មតិយោបល់