ព័ត៌មានជាតិ

ឆក់កាបូបយកលុយ២លានរៀលទៅបាត់ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង

ភ្នំពេញៈ ស្ត្រី២នាក់ម្តាយកូន បានជិះម៉ូតូមកពីយកកាតគ្រីម៉ូតូនៅព្រែកលៀប ហើយជិះម៉ូតូបំណងទៅផ្ទះនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលវិញ ស្រាប់តែជិះម៉ូតូមកដល់ទល់មុខព្រលានយន្តហោះអន្តជាតិភ្នំពេញ ត្រូវជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូZoom-X មិនចាំស្លាកលេខបានធ្វើសកម្មភាពច្របាច់គន្លឹះកាបូបដែលគាត់បានដាក់ជាប់ចង្កេះ ហើយយកបានសម្រេចដែលលុយនៅក្នុងកាបូបនោះមានចំនួន១៩០០០០០រៀល កាតគ្រីម៉ូតូ អត្តសញាណប័ណ្ណសៀវភៅបង់ប្រាក់ធនាគារផងដែរ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃត្រង់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទឹកដីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ អ៊ុក សុផល អាយុ៥៧ឆ្នាំ មុខរបរលក់នំបញ្ចុក ស្នាក់នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។

តាមការរៀបរាប់របស់ស្ត្រីខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរដោយជិះម៉ូតូម៉ាកZoom-X ជាមួយកូនស្រីដោយកូនជាអ្នកឌុបមកពីយកកាតគ្រីម៉ូតូនៅឯព្រែកលៀប ខណ្ឌជ្រោយចង្វារ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាកZoom-X មិនចាំស្លាកកលេខ បានធ្វើសកម្មភាពច្របាច់គន្លឹះកាបូបពីចង្កេះគាត់ ហើយពេលនោះគាត់បានប្រតាយប្រតប់ជាមួយជនសង្ស័យដែរ តែដោយខ្លាចដួលម៉ូតូគ្រោះថ្នាក់ខ្លាំង ទើបជនសង្ស័យយកបានសម្រេចតែម្តង ហើយលុយនៅក្នុងកាបូបនោះមានចំនួន១៩០០០០០រៀលនិងលុយខាងក្រៅចំនួន៦០០០០រៀលទៀតរួមទាំងកាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណនិងសៀវភៅបង់ប្រាក់ធនាគាផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទាំងសោកស្តាយ៕

https://youtu.be/RG78uIW15Q8

មតិយោបល់