ពោធិ៍សាត់ៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ១០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួននឹងខ្សែរអង្រឹងក្បែរគ្រែដេក ក្នុងផ្ទះខ្លួន ស្ថិតភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ យន់ ផាន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺ វង្វេងវង្វាន់ម្ដងម្កាលនិយាយគ្មានដឹងខុសត្រូវ ហើយចំថ្ងៃគ្រួសារមិននៅផ្ទះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសរយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់