ភ្នំពេញៈ ស្ត្រីវ័យ៥៨ឆ្នាំម្នាក់មានជំងឺប្រចាំកាយ១ឆ្នាំតូចចិត្តប៉ងលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន តែប្រជាពលរដ្ឋឃើញទាន់ក៏ឃាត់ហៅមកណែននាំរួចសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ ឌុបតាមម៉ូតូមកកាន់ប៉ុស្តិ៍ជ្រោយចង្វារ រង់ចាំសាច់ញាតិមកទទួល។
ហេតុការណ៍ភ្ញាក់ផ្អើកខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ចំណុចលើស្ពានជ្រោយចង្វារថ្មីភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្ត្រីដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃខាងលើអាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីស្ត្រីខាងលើបានឲ្យដឹងថា គាត់ធ្លាប់មានប្រវត្តិដួលផ្ងារក្រោយអស់រយៈពេល១ឆ្នាំមកហើយ តាំងពីពេលដែលគាត់ដួលមកអាការៈក្នុងខ្លួនរបស់គាត់ចេះតែកន្ត្រាក់ៗផ្ទៃមុខរបស់គាត់ ដូចមានអ្វីម្យ៉ាងមកចាកដោត។
ស្ត្រីខាងលើបន្តថាដោយមានជំងឺប្រចាំកាយរ៉ាំរ៉ៃដូច្នេះហើយ ទើបគាត់ធ្វើដំណើរមកស្ពានជ្រោយចង្វារថ្មីប៉ងលោតទឹកសម្លាប់ខ្លួនតែម្តង។
គួររំលឹកដែរថា ស្ត្រីខាងលើកុំតែបានប្រជាពលរដ្ឋប្រទះឃើញហើយបានឃាត់គាត់កុំឲ្យលោតពីលើស្ពានជ្រោយចង្វារទាន់ពេលវេលា ម្ល៉េះមិនដឹងថាគាត់ទៅជាយ៉ាងណានោះទេ។
ក្រោយពេលកើតហេតុ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ បានឌុបគាត់តាមម៉ូតូមកឲ្យសម្រាកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ រួចសមត្ថកិច្ចក៏ទាក់ទងទៅសាច់ញាតិស្ត្រីរងគ្រោះមកទួលគាត់ត្រឡប់ទៅវិញ៕
https://www.youtube.com/watch?v=cL7gz85tm2Y
មតិយោបល់