ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយបុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តដឹកទំនិញមួយគ្រឿង រេចង្កូចក្រឡាប់ដេកលើសួនច្បារ ខណៈមេឃកំពុងភ្លៀង តាមផ្លូវជាតិលេខ៦ ក្នុងទិសដៅចូលក្រុងភ្នំពេញ កាលវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់បើករថយន្តកូរ៉េមួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AC-8475 បើកមកពីទិសខាងកើត តាមផ្លូវជាតិលេខ៦ បានបុកឃឿនសួនច្បារ ខាងកើតរង្វង់មូល ក្រឡាប់ដេកលើសួនទាំងមេឃកំពុងធ្លាក់ភ្លៀង។ ក្រោយពីរថយន្តក្រឡាប់ គេបានឃើញអ្នកបើកបរចេញពីរថយន្ត ក្នុងស្ថានភាពស្រវឹងជោកជាំ តែពុំមានរបួសធ្ងន់ធ្ងរនោះទេ ហើយបានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ប៉ូលិសបាននាំយករថយន្តបង្កទៅកាន់ ការិយាល័យចរាចរណ៍ក្រុងភ្នំពេញ ដើម្បីកោះហៅម្ចាស់ឲ្យចូលខ្លួន មកដោះស្រាយតាមច្បាប់៕
មតិយោបល់